ព័ត៌មានថ្មីៗ

6/recent/ticker-posts

គណៈកម្មការសហគមន៍នេសាទព្រែកត្នោត បានបង្កើនការចុះទប់ស្កាត់បទល្មើសនេសាទ

សព្វថ្ងៃបទល្មើសនេសាទខុសច្បាប់ នៅតែបន្តកើតឡើងនៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត ដែលជាមូលហេតុធ្វើឲ្យគណៈកម្មការបានបង្កើននូវការចុះទប់ស្កាត់បទល្មើស ជាច្រើនដងក្នុងមួយខែ។


 
កាលពីប៉ុន្មានខែកន្លងមក បទល្មើសនេសាទនៅតែបន្តមាននៅក្នុងដែននេសាទព្រែកត្នោត ។ ថ្មីៗនេះផងដែរ នៅក្នុងខែមិថុនា គណៈកម្មការសហគមន៍បានបង្កើនការចុះទប់ស្កាត់បទល្មើសរហូតដល់ ១៨ ដង ក្នុងមួយខែ ខណៈពេលដែលខែកន្លងមក មានត្រឹមតែ ៧ ទៅ ៨ ដងតែប៉ុណ្ណោះក្នុងមួយខែ។




 
មួយវិញទៀត ម្ចាស់ទូកដែលប្រព្រឹត្តបទល្មើស មិនស្តាប់តាមការណែនាំ ថែមទាំងមិនសហការជាមួយគណៈកម្មការសហគមន៍នោះទេតែនៅតែបន្តប្រព្រឹត្តបទល្មើសដដែល។ 


 យ៉ាងណាវិញ ការចុះបង្រ្កាបបទល្មើសនេសាទឲ្យមានប្រសិទ្ធភាពទៅបាន លុះត្រាតែ មានការចូលរួមពីមន្ត្រីពាក់ពន្ធ័ មន្ត្រីជំនាញ (ជលផល) អាជ្ញាធរជើងទឹក គណៈកម្មការ និងសមាជិកសហគមន៍។

 
ដូច្នេះហើយ សហគមន៍នេសាទព្រែកត្នោត សំណូមពរទៅដល់មន្រ្តីពាក់ពន្ធ័នានា មន្ត្រីជំនាញ(ជលផល) ឲ្យចុះដកហូតឧបករណ៍នេសាទខុសច្បាប់ និងសំណូមពរទៅកាន់អ្នកប្រព្រឹត្តបទល្មើសនេសាទ ឲ្យឈប់ប្រើប្រាស់បន្តទៀត ព្រោះវាជាមូលហេតុដែលធ្វើឲ្យប៉ះពាល់ដល់ធនធានជីវៈចម្រុះជាច្រើន ជាពិសេសប្រាក់ចំណូលប្រជាពលរដ្ឋ និងអាចឈានដល់ការធ្វើចំណាកស្រុកផងដែរ។

Post a Comment

0 Comments