ព័ត៌មានថ្មីៗ

6/recent/ticker-posts

លួន លីណា- យុវទូតសហគមន៍តំបន់ឆ្នេរ

លោកស្រី លួន លីណា​ ជាអនុប្រធានបណ្តាញសហគមន៍នេសាទខេត្តកំពត និងខេត្តកែប និងជាយុវទូតតំបន់ឆ្នេរ ដែលជាផ្នែកមួយសកម្មភាពរបស់គម្រោង ធានាសុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លី និងធនធានធម្មជាតិ នៅសហគមន៍នេសាទងាយរងគ្រោះ នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា


លីណា មានវ័យ៣៥ ឆ្នាំ ជាជាងអ៊ុតសក់ និងលក់គ្រឿងក្រអូបតាមអនឡាញស់នៅ ភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ 

លីណា បានក្លាយជាយុវទូតតំបន់ឆ្នេរ អស់រយៈពេលជាង៣ ខែមកហើយ។ កត្តាដែលជម្រុញឱ្យលោកស្រី លីណា ក្លាយជាយុវទូតតំបន់ឆ្នេរដោយសារតែគាត់ស្រលាញ់ចូលចិត្ត ថែរក្សា និងការពារធនធានជីវចម្រុះ ក្នុង សហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការចូលរួមជាមួយគម្រោង គាត់ចង់អភិវឌ្ឍន៍សមត្ថភាពរបស់ពួកគាត់ ក្នុងការសរសេរអត្ថបទ និងការប្រើប្រាស់ប្លុកជាដើម។

ទោះបីជាទើបតែក្លាយជាយុវទូតតំបន់ឆ្នេរក្នងរយៈពេលខ្លីក៏ដោយ តែលីណា កត់សម្គាល់ឃើញថា គាត់មាន ការផ្លាស់ប្តូរជាវិជ្ជមានច្រើនដូចជា ការសរសេរអត្ថបទព័ត៌មានសម្រាប់បង្ហោះលើបណ្តាញសង្គម ការចាប់ប្លង់ ថតរូប និងការបង្ហោះព័ត៌មាននៅលើប្លុកជាដើម។  លីណា ក៏មានបំណងចែករំលែកចំណេះដឹង ដែលគាត់បានរៀនសូត្រ ទៅដល់សមាជិកសហគមន៍ផ្សេងទៀត។

លីណា សង្ឃឹមថានៅថ្ងៃខាងមុខ ថាសហគមន៍នេសាទទឹងថ្ងៃ នឹងមានការរីកចម្រើន ដូចជាមានកញ្ចុះ សម្រាប់ទទួលភ្ញៀវទេសចរណ៍ ដូចសហគមន៍នេសាទដទៃ ទៀតដែរ។

យុវទូតសហគមន៍តំបន់ឆ្នេររូបនេះ ប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងតួនាទីជាយុវទូតតំបន់ឆ្នេរឱ្យបានល្អ ហើយខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត មិនថាទាំងការសរសេរព័ត៌មាន និងបច្ចេកទេស ក្នុងការថតរូប និងវីដេអូ តាមទូរស័ព្ទដៃ៕

 


Post a Comment

0 Comments