ប្លុកយុវទូតសហគមន៍តំបន់ឆ្នេរ បង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្ដីពីសហគមន៍តំបន់ឆ្នេរក្នុងប្រទេសកម្ពុជា ដែលផ្ដោតជាសំខាន់ទៅលើសារៈសំខាន់ធនធានសមុទ្រ គម្រោងអភិវឌ្ឍតាមតំបន់ឆ្នេរ ការអាស្រ័យផល និងសំណូមពររបស់ សហគមន៍ តាមរយៈអត្ថបទ និងវីដេអូ ដែលផលិតដោយ យុវជននៅសហគមន៍តំបន់ឆ្នេរ ក្នុងខេត្តកែប និងកំពត។ យុវជននៅសហគមន៍តំបន់ឆ្នេរក្នុងខេត្តកែប និងកំពត បានចូលរួមវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ពីរបៀបក្នុងការសរសេរព័ត៌មានបែបអនឡាញ និងការផលិតវីដេអូតាមទូរស័ព្ទ ការធ្វើយុទ្ធនាការ និងការតស៊ូមតិជាដើម។ សកម្មភាពទាំងអស់នេះ ធ្វើឡើងក្រោមគម្រោង៖ ធានាសុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទ ងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភរបស់សហភាពអឺរ៉ុប និងអនុវត្តដោយ អង្គការអាក់សិនអេតកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និង ស្ត្រីនៅកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនោះទេ។
0 Comments