សហគមន៍នេសាទកំពង់ត្រឡាចមាន ទីតាំងស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ សហគមន៍នេសាទនេះ មានផ្ទៃដីទំហំ៤២២ហិចតា ខាងកើតជាប់ជាមួយនឹងស្រែអំបិល ខាងលិចជាប់សមុទ្រ ខាងជើងជាប់សហគមន៍អូរក្រសារ ហើយខាងត្បូងជាប់សហគមន៍ភូមិថ្មី។
សហគមន៍កំពង់ត្រឡាច មានស្ពានឆ្លងព្រែកប្រវែងប្រមាណ ១២ម៉ែត្រដោយមានព្រៃកោងកាងអភិរក្សចំនួន៦០ហិចតា ដែលសម្បូរដោយធនធានជីវៈចម្រុះដូចជា៖ ក្ដាម បង្គារ ខ្យង ងាវ និងឃ្មុំ។ ជាពិសេស នាពេលសៀល មានសំឡេងបក្សីយំយ៉ាងក្រលួចនឹងមានព្រះអាទិត្យរំលេចជាមួយនឹងព្រៃកោងកាងយ៉ាងស្រស់ស្អាត។
បើទោះបីជាសហគមន៍នេះ មានសក្ដានុពលក៍ដោយ ប៉ុន្ដែការអភិវឌ្ឍនៅក្នុងសហគមន៍គឺពុំទាន់មាននៅឡើយ។ បើទោះជាយ៉ាងណា បច្ចុប្បន្នគណៈកម្មាការសហគមន៍ កំពុងព្យាយាមអភិរក្ស និងថែរក្សាដែនសហគមន៍នេះ ដោយសង្ឃឹមថានាពេលអនាគត តំបន់នេះនឹងក្លាយជាតំបន់អេកូទេសចរណ៍មួយដ៏ល្បីផងដែរ។ បន្ថែមពីនេះ សហគមន៍ក៍រំពឹងថា នឹងទីស្នាក់ការសម្រាប់ធ្វើការប្រជុំនិងផ្សព្វផ្សាយឲ្យសមាជិកបានយល់ដឹង ហើយក៏ដូចជាចង់បានកញ្ចុះ ស្ពាន និងផ្លូវដើម្បីធ្វើឲ្យសហគមន៍មានភាពងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕
.jpg)



0 Comments