ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៍នេសាទភូមិថ្មី បាននឹងកំពុងផ្លាស់ប្តូរមុខមាត់ដើម្បីលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ

សហគមន៍នេសាទភូមិថ្មី បាននឹងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី កាន់តែល្អប្រសើរជាងមុន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងសហគមន៍ ត្រូវបានសាងសង់។  

គណៈកម្មការនិងសមាជិកសហគមន៍បានសាងសង់ និងរៀបចំកញ្ចុះសម្រាប់ភ្ញៀវទេសចរណ៍អង្គុយ សរុបចំនួន ១១កញ្ចុះ  ផ្លូវចូល១ខ្សែ ខ្លោងទ្វារចូលចំនួន២ បន្ទប់ទឹកចំនួន២ ស្ពានប្រវែងប្រមាណ១៥០ ម៉ែត្រ ដើរកាត់ក្នុងព្រៃកោងកាង ដែលធ្វើឱ្យភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ ព្រមទាំងអាចគយគន់មើលថ្ងៃលិចបាន។

ទន្ទឹមនឹងនេះ សហគមន៍គ្រោងនឹងអភិវឌ្ឍបន្ថែមដើម្បីអោយមានការកែប្រែកាន់តែប្រសើរឡើងជាងមុន ដូចជាបណ្ដុះនិងដាំកូនកោងកាងចំនួន៧០០០ដើមបន្ថែមទៀត  និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតនៅក្នុងសហគមន៍ ក្រោមជំនួយរបស់អង្គការដៃគូនៅក្នុងប្រទេស។


បើទោះជាមានការអភិវឌ្ឍនៅក្នុងសហគមន៍ភូមិថ្មីក៏ដោយ ប្រជាសហគមន៍កំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដែលកើតមាន៖ គម្រោង​អភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្ត បានចាក់ដីចូលសមុទ្រដែលបង្កឱ្យបាត់បង់នូវធនធានជីវចម្រុះក្នុងសហគមន៍។ បន្ថែមពីបញ្ហានេះសហគមន៍ក៏ជួបបញ្ហាមួយចំនួនដូចជា ខូចខាតកូនកោងកាងអស់មួយចំនួនធំដោយសាររលកបោកបក់ ស្ពានឈើចំនួន១៥០ម៉ែត្រកំពុងរងការខូចខាតនិងពុកផុយ  រួមជាមួយបន្ទប់ទឹកផងដែរ។

សហគមន៍នេសាទភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានចម្ងាយត្រឹមប្រមាណ៥គីឡូម៉ែត្រ ឬធ្វើដំណើរប្រមាណតែ៧-១០នាទីប៉ុណ្ណោះពីរង្វង់មូលសេះសខេត្តកែប។សហគមន៍នេះមានផ្ទៃដីសរុប១៩៨ហិកតាគ្របដណ្ដប់ដោយព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ដែលជាជម្រករបស់ធនធានជីវចម្រុះជាច្រើន

Post a Comment

0 Comments