ព័ត៌មានថ្មីៗ

6/recent/ticker-posts

ធនធានជីវចម្រុះ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ នៅក្នុងខេត្តកែប

ប្រជាពលរដ្ឋជាច្រើន នៅក្នុងខេត្តកែប កំពុងអាស្រ័យផលនឹងធនធានជីវចម្រុះនៅក្នុងសមុទ្រ។ ប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេសាទមួយចំនួន អាចទៅរកធនធានជីវចម្រុះ នៅក្នុងដែនសហគមន៍ ដោយគ្រាន់តែចំណាយពេលត្រឹមតែ  ទៅ  ម៉ោងនៅក្នុងមួយព្រឹក។ ផលប្រយោជន៍ ដែល ពួកគាត់រកបានពីសមុទ្រ  រួមមាន៖ ត្រី បង្គារ ងាវ ក្តាមជ័រ ក្តាមថ្ម ខ្ចងចាក់ច្រែង ជាដើមដើម្បីយកមកចំអិនជាម្ហូបអាហារ ហើយពួកគាត់ ក៏អាចយកទៅលក់ ដើម្បីបានប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពគ្រួសារ  



សហគមន៍នេសាទក្នុងខេត្តកែប មានចំនួន៥ សហគមន៍ ដូចជា សហគមន៍នេសាទអង្គោល កែប ភូមិថ្មី កំពង់ត្រឡាច និងអូរក្រសារ។សហគមន៍នេសាទនីមួយៗ មានលក្ខណៈពិសេសផ្សេងៗគ្នាទៅតាម ភូមិសាស្រ្តនៃសហគមន៍។  យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងនោះ ទទួលបានផលប្រយោជន៍ពីធនធានជីវចម្រុះនៅក្នុងសមុទ្រ ប្រហាក់ប្រហែលគ្នា។ 




ជាក់ស្តែង សម្រាប់សហគមន៍នេសាទអូរក្រសារ ដែលស្ថិតនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប យុវជនសហគមន៍  អាចរកធនធានជីវចម្រុះនៅដែនសហគមន៍របស់ពួកគាត់បាន ដូចជា  ក្តាមថ្មយក្ស ហើយជាទូទៅ ក្តាមថ្មយក្ស មួយតម្លៃប្រមាណ  ម៉ឺន ទៅ១០ ម៉ឺនរៀល ក្នុងមួយគីឡូ។ តាមរយៈធនធានជីវចម្រុះដ៏សម្បូរបែបនេះ យុវជនសហគមន៍ អាចរកប្រាក់បានដោយខ្លួនឯង ហើយយកមកផ្គត់ផ្គង់ការសិក្សាររបស់ខ្លួន។ 







ធនធានជីវចម្រុះនៅក្នុងសមុទ្រពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ជាប់ឆ្នេរសមុទ្រ មួយនេះដូច្នេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាចូលរួមថែរក្សា និងអភិរក្សនូវធនធាន ទាំងនោះ ឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជននេសាទជំនាន់ក្រោយ៕

Post a Comment

0 Comments