ទោះបីជាគម្រោងអភិវឌ្ឍន៍ «ឆ្នេរសមុទ្រកោងកាង» បានផ្ដល់ផលប៉ះពាល់ដល់សហគមន៍នេសាទអូរក្រសារក៏ពិតប្រាកដមែន ប៉ុន្តែប្រជាជនមួយចំនួន ដែលរស់នៅតំបន់នោះ ក៏អាចទាញយកផលប្រយោជន៍ពីគម្រោងបានមួយផ្នែកដែរ។
តាំងពីមានគម្រោងអភិវឌ្ឍន៍ដីឡូត៌នៅតំបន់ស្រែអំបិលមក គម្រោងនោះក៏បានយកទូកកាយ៉ាក់មកដាក់នៅស្រែអំបិលសហគមន៍ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់មហាជន។ ដូច្នេះប្រជាជនរស់នៅក្នុងសហគមន៍ក៏មានឧកាសទទួលបានប្រាក់កម្រៃ តាមរយៈការលក់ដូរនៅតំបន់នោះ ដើម្បីទ្រទ្រង់ជីវភាព គ្រួសាររបស់ពួកគាត់។ ផលប្រយោជន៍ដែលទទួលបាននេះ គឺរួមចំណែកមួយផ្នែក ក្នុងការកាត់បន្ថយត្រាគ្មានការងាររបស់ប្រជាពលរដ្ឋ។
ទោះបីជាប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ទទួលបានផ្លែផ្កាពីគម្រោងនេះ ក៏ពួកគាត់នៅតែមានក្តីបារម្ភពីការអភិវឌ្ឍន៍របស់គម្រោងនេះបន្តទៅមុខទៀត ថាអាចនឹងប៉ះពាល់ដ៏សហគមន៍ បើសិនបើមិនមានការ ពិគ្រោះយោបល់ជាមួយនឹងសហគមន៍។
សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ ឃុំអូរក្រសារ ខេត្តកែប ដែលមានផ្ទៃដីសរុប ៤៤៦ ហិកតា។ ប្រជាពលរដ្ឋដែលរស់នៅសហគមន៍អូរក្រសារភាគច្រើនប្រកបរបបនេសាទ ដោយប្រើប្រាស់ទូកនិងថ្មើរជើង ឬដាក់មងជាដើម ៕

0 Comments