ព័ត៌មានថ្មីៗ

6/recent/ticker-posts

ញឹម រ៉ាឈីត -យុវទូតសហគមន៍តំបន់ឆ្នេរ

ញឹម រ៉ាឈីត អាយុ១៩ឆ្នាំ ប្រកបរបរជាអ្នកចិញ្ចឹមត្រី និងជាយុវជនទូតតំបន់ឆ្នេរ នៃគម្រោងធានាសុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លី និងធនធានធម្មជាតិ នៅ សហគមន៍នេសាទងាយរងគ្រោះ នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា។ 


រ៉ាឈីត បានក្លាយជាយុវទូតសហគមន៍ នៅខែ​កក្កដា ឆ្នាំ២០២២ ក្រោយពេលមានការណែនាំពីមិត្តភក្ដិ និងដោយសារកត្តាផ្ទាល់ខ្លួន ដែលមានទឹកចិត្តស្រលាញ់ការពារថែ​រក្សា និងអភិរក្សធានធានធម្មជាតិ និងធន​ធាន​ជីវចម្រុះនៅក្នុង​សហគមន៍។ 


ខុសពីសហគមន៍ផ្សេងទៀតនៅក្នុងខេត្តកែប សហគមន៍នេសាទ អូរក្រសារ មិនទាន់មានការរីកចម្រើនគួរឱ្យកត់​សម្គាល់​ឡើយ។ សហគមន៍នេសាទអូរក្រសារ ដែលមានចម្ងាយត្រឹមប្រមាណជា២ គីឡូម៉ែត្រពីរង្វង់មូលសេះ ស នៅមិនទាន់មានទីស្នាក់ការសហគមន៍ ហើយផ្លូវចូលឆ្ពោះទៅសហគមន៍ ទៀតសោត ក៏មិនទាន់មាន ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរនោះដែរ។ 


តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដែលរៀបចំឡើងដោយអង្គការអាក់សិនអេតកម្ពុជា និងអង្គការដៃគូ រ៉ាឈីត ទទួលបានចំណេះដឹង និងយល់ដឹងច្រើនជាងមុនពីការងារសហគមន៍ ជំនាញក្នុងការសរសេរអត្ថបទ ការថតរូប និងវីដេអូដោយប្រើប្រាស់ទូរស័ព្ទដៃ  រួមទាំងចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងច្បាប់ការពារដីធ្លី និងសិទ្ធិកាន់កាប់ជាដើម។ 


យុវជន វ័យ១៩ឆ្នាំ រូបនេះ បានយកចំណះដឹង និងជំនាញដែលខ្លួនបានសិក្សារៀនសូត្រ ទៅសរសេរអត្ថបទ និងផលិតវីដេអូ ដើម្បីផ្សព្វផ្សាយពីសក្តានុពល និងបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងសហគមន៍មួយនេះ។ 



នៅថ្ងៃខាងមុខ យុវទូតសហគមន៍តំបន់ឆ្នេរ រូបនេះ ចង់ឃើញសហគមន៍មានការរីកចម្រើនជាងមុន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាសហគមន៍៕

Post a Comment

0 Comments