ព័ត៌មានថ្មីៗ

6/recent/ticker-posts

នូច និវត្ត -យុវទូតសហគមន៍តំបន់ឆ្នេរ

នូច និវត្ត វ័យ២៣​ ឆ្នាំ ជាយុវជនមួយរូប រស់នៅសហគមន៍អង្កោល ដែលស្ថិតនៅ ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើ ខេត្តកែប 


ក្រៅជួយការងារសហគមន៍ គាត់កំពុងបន្តការសិក្សាផ្នែកព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យមួយ ក្នុងទីរួមខេត្តកំពត។ និវត្ត លើកឡើងថា ការណ៍ក្លាយជាយុវទូតតំបន់សហគមន៍ឆ្នេរនេះ មិនមែនជារឿងចៃដន្យឡើយ។ 

មានឪពុកជាអ្នកធ្វើការងារនៅក្នុងសហគមន៍ និវត្ត មានការប្តេជ្ញាចិត្ត ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹង  ដែលមានស្រាប់ យកមកចែករំលែកទៅប្រជាសហគមន៍​។ តាមរយៈវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងដោយ អង្គការអាក់សិនអេតកម្ពុជា និងអង្គការដៃគូ និវត្ត បានរៀនសូត្រពីបច្ចេកទេស ក្នុងការបង្កើត និងប្រើប្រាស់ប្លុក 
ការសរសេរអត្ថបទដើម្បីបង្ហោះលើបណ្តាញសង្គម និងចំណេះដឹងបន្ថែមទៀត ទាក់ទងសិទ្ធិកានកាប់ដីធ្លី ជាដើម។ 

នាពេលបច្ចុប្បន្ននេះ និវត្តបានជួយផ្សព្វផ្សាយសក្តានុពលនៃសហគមន៍អង្កោល តាមរយៈការបង្កើតទំព័រ ហ្វេសប៊ុករបស់សហគមន៍ ហើយចែករំលែករូបភាព និងវីដេអូ នានា ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពដ៏ស្រស់ត្រកាល របស់សហគមន៍នេសាទខេត្តកែបមួយនេះ៕ 

Post a Comment

0 Comments