ពលរដ្ឋនៅក្នុងសហគមន៍នេសាទចង្ហោន បានសម្ដែងការព្រួយបារម្ភរបស់ពួកគេចំពោះការចាក់ដីបំពានពីសំណាក់ក្រុមហ៊ុន PA PA PETROLEUM ។ ការចាក់ដីលុបចូលដែនសហគមន៍ បានបណ្ដាលឱ្យប៉ះពាល់ដល់ឃ្លង (ផ្លូវទូក) ដែលធ្វើឱ្យប្រជានេសាទក្នុងសហគមន៍ពិបាកចេញចូលទូក ដោយសារដីភក់ហូរចូលឃ្លង ហើយកើតជាល្បាប់ស្មើនឹងចង្កេះ។
ប្រជានេសាទបានបន្ថែមថា ប្រសិនបើក្រុមហ៊ុននៅតែបន្តចាក់ដីទៀត ការធ្វើដំណើរតាមផ្លូវទឹកក្នុងសហគមន៍នឹងជួបប្រទះផលពិបាកកាន់តែខ្លាំង និងអាចគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកគាត់។
បច្ចុប្បន្ន សហគមន៍នេសាទចង្ហោន ក៏កំពុងជួបប្រទះនឹងបញ្ហាបទល្មើសនេសាទខុសច្បាប់ផងដែរ ដែលជាមធ្យមក្នុងការចុះល្បាតម្ដង ពួកគាត់ជួបទូកនេសាទខុសច្បាប់ចន្លោះពី ៧ ដល់១០ទូក។
0 Comments