ព័ត៌មានថ្មីៗ

6/recent/ticker-posts

ផលប៉ះពាល់នៃគម្រោងអភិវឌ្ឍលើធនធានជីវចម្រុះ


នាពេលថ្មីៗនេះជីវៈចម្រុះនៅក្នុងសមុទ្រកែបថ្មី ស្ទើរតែបាត់បង់ទាំងស្រុងទៅហើយ ព្រោះតែមានការ បូមខ្សាច់ពីក្រុមហ៊ុនមួយចំនួនដែលព្យាយាមចង់អភិវឌ្ឍតំបន់នេះ។ 






ទោះបីជាយ៉ាងណាក៏ដោយ យើងក៏អាចការពារ ជីវចម្រុះនៅក្នុងសហគមន៍បាន ប្រសិនបើមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងករណីមានគម្រោងអភិវឌ្ឍណាមួយ ដែលប្រព្រឹត្តទៅដោយមិនមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍។ 


មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋម្នាក់ៗរស់នៅក្នុងសហគមន៍ ក៏អាចចូលរួមចំណែកថែរក្សា និងអភិរក្សធនធានជីវចម្រុះទាំងអស់នោះបានដែរ តាមរយៈការចូលរួមបណ្តុះ និងដាំកូនកោងកាង មិនកាប់បំផ្លាញព្រៃកោងកាង និងមិនប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ជាដើម៕

Post a Comment

0 Comments