ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រទះឃើញវត្តមានផ្សោតទឹកប្រៃពណ៌ផ្កាឈូកក្នុងដែនសហគមន៍នេសាទព្រែកត្នោត

ខេត្តកំពត៖ កាលពីដើមខែមករា ឆ្នាំ ២០២៣ ផ្សោតសមុទ្រផ្កាឈូកចំនួន២ក្បាល បានបង្ហាញវត្តមាននៅក្នុងតំបន់សហគមន៍នេសាទព្រែកត្នោត។ ការលេចឡើងនូវវត្តមានសត្វសមុទ្រ ដែលកម្រនិងជិតផុតពូជទាំងនេះ បានបង្ហាញឲ្យឃើញថា ដែនសមុទ្រតំបន់នោះសម្បូរទៅដោយធនធានសមុទ្រចម្រុះគ្នា ជាច្រើនប្រភេទ ដែលកំពុងរស់នៅ និងបន្តពូជនៅទីនោះ។


រូបភាពដោយ៖ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)

 
ទន្ទឹមនឹងវត្តមានសត្វសមុទ្រកម្រទាំងនោះ ប្រជាសហគមន៍នេសាទមានការព្រួយបារម្ភពីអ្នកប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅតែបន្តសកម្មភាព ដែលធ្វើឲ្យមានការរំខានដល់ការបន្តពូជ ការរស់នៅ និងការចាប់ចំណីរបស់សត្វទាំងនោះផងដែរ។ 

យ៉ាងណាមិញ ក្នុងនាមជាយុវជនសហគមន៍នេសាទ ខ្ញុំសូមអំពាវនាដល់ស្ថាប័នពាក់ពន្ធ័ ជាពិសេសរដ្ឋបាលជលផល គួរតែពង្រឹងវិធានការច្បាប់ទាក់ទងនឹងការនេសាទខុសច្បាប់ ដើម្បីរក្សាការពារនូវធនធានទាំងនោះឲ្យនូវគង់វង្ស និងមានភាពប្រសើរឡើង ។

សហគមន៏នេសាទព្រែកត្នោត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ នៅភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត៕

Post a Comment

0 Comments