ព័ត៌មានថ្មីៗ

6/recent/ticker-posts

ជីវភាពប្រជានេសាទក្នុងតំបន់សហគមន៍ភូមិថ្មី នៅអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩



ប្រជាជនមួយភាគធំ ដែលរស់នៅក្នុងតំបន់សហគមន៍ភូមិថ្មី បានចេញនេសាទ រុករក ងាវ ខ្យង និងសម្បត្តិធម្មជាតិជាច្រើនទៀត ដែលស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ការចេញនេសាទរបស់ ប្រជាពលរដ្ឋមួយចំនួនធំនេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩កំពុងរីករាលដាលពេញផ្ទៃប្រទេស។ អាស្រ័យហេតុនេះ ទើបបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋមានការខ្វះខាត និងបាត់បង់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ 

ពួកគាត់យល់ឃើញថា នៅក្នុងអំឡុងរដូវកាលនេះ ធនធានធម្មជាតិជាចំណែក មួយយ៉ាងសំខាន់ សម្រាប់ពួកគាត់ ព្រោះតែស្ថានភាព ជាក់ស្ដែង នៃការរីករាលដាល ជំងឺកូវីដ១៩។ជាពិសេសសម្រាប់គ្រួសារក្រីក្រ​ដែលគ្មានលទ្ធភាពទិញម្ហូបអាហារឆ្ងាញ់ ក៏អាចរុករកផលនេសាទធ្វើម្ហូបផ្គត់ផ្គង់ក្នុងគ្រួសារបានដែរ។ ចំណែកសមុទ្រ និងព្រែកជាប្រភពទឹកយ៉ាងសំខាន់ ដែលជាជម្រកហ្វូងមច្ឆាជាតិរស់នៅ និងផ្ដល់ជាអាហារសម្រាប់មនុស្ស។ 


ដូច្នេះប្រជានេសាទសហគមន៍ភូមិថ្មី បានសហការចូលរួម ការពារប្រភពទឹក និងធនធានជលផល ដែលមាននៅក្នុងសហគមន៍ ដោយធ្វើការទប់ស្កាត់នូវការនេសាទខុសច្បាប់ និងចាត់វិធានការណែនាំហាមឃាត់នូវការបង្ហូរលូទឹកសម្អុយ និងបោះចោលកាកសំណល់ ចូលក្នុងសមុទ្រ។ ការចូលរួម សហការការពាររបស់ប្រជាពលរដ្ឋ គឺដើម្បីបំបាត់នូវការបំពុលសមុទ្រ ហើយផ្ដល់មកវិញនៅប្រភពទឹកស្អាត សម្រាប់ធនធានជលផល និងមានអនាម័យនៅតាមតំបន់ឆ្នេរ។

 

Post a Comment

0 Comments