ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៍ត្រពាំងសង្កែ នៅតែប្រឈមនឹងបទល្មើសនេសាទ ទោះបីមានការចុះល្បាត ញឹកញាប់

សហគមន៍នេសាទត្រពាំសង្កែ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ពឹងពាក់អាស្រ័យផលនៅសមុទ្រ។ ប្រជា នេសាទទាំងនោះ ភាគច្រើនប្រើប្រាស់វិធីសាស្រ្ដផ្សេងៗដើម្បីនេសាទចិញ្ចឹមជីវិត ប៉ុន្ដែមានបុគ្គលមួយចំនួន មកពីខាងក្រៅសហគមន៍ បែរជាប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងដែនសហគមន៍ទៅវិញ។ ដើម្បីទប់ស្កាត់បទល្មើសនេសាទនេះ សមាជិកសហគមន៍ និងគណៈកម្មការ តែងតែមានសកម្មភាពចុះល្បាតជាប្រចាំ ក្នុងមួយអាទិត្យម្តង ហើយរាល់ការចុះល្បាតម្តងៗ មានសមាជិកសហគមន៍ចំនួន ១៨ នាក់ (ស្រី ២នាក់) ដោយប្រើប្រាស់ទូកចំនួន៥ គ្រឿង។ នៅរាល់ពេលចុះល្បាត សមាជិក និងគណៈកម្មការសហគមន៍ តែងរកឃើញឧបករណ៍នេសាទល្មើសច្បាប់ មួយចំនួន ដូចជា លបកន្ទុយកណ្តុរ ឈឹបឆក់ ជាដើម។ ចំណែកឯ អ្នកប្រព្រឹត្តិបទល្មើស ត្រូវបានសមាជិក និងគណៈកម្មការ អប់រំ ណែនាំ និងឱ្យចុះកិច្ចសន្យាថានឹងមិនប្រព្រឹត្តិបទល្មើសខុសច្បាប់ទៀតនោះទេ។
លបកន្ទុយកណ្ដុរ ជាប្រភេទលបដែលមានប្រវែងវែង ហើយវាមានសំណាញ់តូចៗដែលចាប់យកត្រី ក្ដាម បង្គារ និងជីវះចម្រុះតូចជាច្រើនទៀត។ ចំណែក ឈឹប ឆក់ ជាប្រភេទឈឹប ធម្មតា តែបុគ្គលមួយចំនួន បានកែឆ្នៃដាក់អាគុយ និងខ្សែភ្លើង ដើម្បីឆក់យកជីវៈចម្រុះនៅក្នុងសមុទ្រ។ មិនត្រឹមតែប៉ុណ្ណោះ សមាជិក និងគណៈកម្មការ នាពេលកន្លងមក ក៏បានសហការជាមួយសហគមន៍កំពង់សាមគ្គី រួមទាំងរដ្ឋបាលជុលផលដើម្បីឱ្យការចុះល្បាត កាន់តែមានប្រសិទ្ធភាព។
ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍នៅតែជួបបញ្ហាប្រឈមពេលទៅចុះល្បាត ដូចជា៖ អ្នកប្រព្រឹត្តិ បទល្មើស មិនស្តាប់តាមការណែនាំ ហើយបែរជាគំរាមកំហែងមកសហគមន៍វិញ ដោយពេលខ្លះ ពួកគាត់បានប្រមូលផ្ដុំគ្នាបើកបុកទូកសហគមន៍ក៏មាន។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ មានតែការចូលរួមពីសមាជិកសហគមន៍គ្រប់រូប ក្នុងការថែរក្សា ការពារ និងអភិរក្ស តាមរយៈការមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងចូលរួមក្នុងសកម្មភាពចុះល្បាត ក្នុងដែនសហគមន៍៕

Post a Comment

0 Comments