ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៏នេសាទឆ្នេរអង្កោល គ្រោងដាំដើមកោងកាងនៅលើផ្ទៃដី២៥ហិកតា

នៅដើមឆ្នាំ២០២៣ខាងមុខនេះ ប្រជាសហគមន៏នេសាទអង្កោល គ្រោងដាំកូនកោងកាងរយៈពេលពេញមួយឆ្នាំ លើផ្ទៃដី២៥ហិកតា ដែលស្ថិតនៅក្បែរភ្នំបារាំង ក្រោយបោះឆ្នោតជ្រើសរើសគណកម្មការសហគមន៍។ គម្រោងនេះទទួលបានការគាំទ្រពី គម្រោងBlue Action Fud ( BAF) តាមរយៈអង្គការ សត្វព្រៃ និងរុក្ខជាតិ អន្តរជាតិ ( FFI) និងអង្គការអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) និងកិច្ចសហការពីរដ្ឋបាលជលផល រួមទាំងគណកម្មការសហគមន៍។ 


ប្រជាពលរដ្ឋនៅសហគមន៍នេសាទឆ្នេរអង្កោល សាទរ និងការគាំទ្រចំពោះគម្រោងនេះ។ គម្រោងដាំកូនកោងកាងលើផ្ទៃដី ២៥ហិកតា នឹងក្លាយជាកាតាលីករមួយដ៏សំខាន់ ដើម្បីបង្កើន និងរក្សានិរន្តភាពធនធានជីវចម្រុះ នៅក្នុង​សហគមន៍។ ប្រជាសហគមន៍ ចាត់ទុក កោងកាង គឺជាវីឡារបស់ធនធានជីវចម្រុះ។


ម្យ៉ាងវិញទៀត កំណើនធនធានជីវចម្រុះនៅក្នុងសហគមន៍ នឹងធ្វើឱ្យជីវភាពរបស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ហើយធ្វើឲ្យសហគមន៏ទាំងមូលមានភាពរីកចម្រើនកាន់តែខ្លាំងឡើងនៅថ្ងៃអនាគត។


សហគមន៍នេសាទអង្កោល គឺជាគោលដៅទេសចរណ៍មួយ នៅក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនផ្សេងទៀត នៅក្នុងខេត្តកែប។ ឆ្នេរអង្កោល ដែលស្ថិតនៅសហគមន៍នេសាទអង្កោល ជាឆ្នេរមួយមានឆ្នេរខ្សាច់ អមដោយទេសភាពដ៏ស្រស់ស្អាត។ ឆ្នេរនេះមានប្រវែងប្រមាណ ១០គីឡូម៉ែត្រ ពីក្រុងកែប។ នៅទល់មុខឆ្នេរនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក កោះទន្សាយ កោះត្បាល់ និងកោះពោធិ៍ បានផងដែរ ៕



Post a Comment

0 Comments