ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅសហគមន៍នេសាទព្រែកត្នោត

សហគមន៍នេសាទព្រែកត្នោត មានប្រជាពលរដ្ឋជាច្រើន ពឹងអាស្រ័យផលនៅសមុទ្រ។ ជាធម្មតា ពួកគាត់ ប្រើប្រាស់វិធីសាស្រ្តផ្សេងៗដើម្បីនេសាទត្រី ក្តាម មឹក បង្គា បង្កង ដូចជា លាមង វ៉ៃឈឹប ដាក់លប ជាដើម។ នៅពេលដែលនេសាទបានហើយ ពួកគាត់យកទៅលក់ ដើម្បីទទួលបានចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ និងយកទៅធ្វើម្ហូបដើម្បីបរិភោគក្នុងគ្រួសារផងដែរ។ 


ប្រជានេសាទភាគច្រើនចេញនេសាទនៅកន្លែងឆ្ងាយ មានទឹកជ្រៅ ដែលពួកគាត់សម្គាល់ថាជាកន្លែងដែលមាន ត្រី ក្តាម។ម្យ៉ាងទៀត ក្រៅពីនេសាទ នៅសមុទ្រពួកគាត់ អាចរកក្តាម និងបង្គារ តាមក្បែរដើមកោងកាង ផងដែរ។ ប្រជានេសាទនៅក្នុងសហគមន៍ ពួកគាត់មិនមែន ត្រឹមតែនេសាទនោះទេ គឺក្រោយពីនេសាទគាត់បានចូលរួមក្នុងការងារសហគមន៍ ដូចជាដាំដើមកោងកាង និងមិន ប្រើប្រាស់ ឧបករណ៍ខុសច្បាប់ ជាដើម ដើម្បីចូលរួមក្នុងការថែរក្សានិងអភិរក្សនូវជីវចម្រុះ ធនធានធម្មជាតិ ដែលមានអោយនៅស្ថិតស្ថេរ គង់វង្ស មិនដាច់ពូជ និងជាប្រយោជន៍សម្រាប់ប្រជានេសាទជំនាន់ក្រោយ។

 ណុះ ស្សីនី

Post a Comment

0 Comments