ប្រធានសហគមន៍ព្រែកត្នោត បានលើកឡើងថា ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ ណាមួយដែលប៉ះពាល់ដល់ធនធានជីវះចម្រុះក្នុងសហគមន៍ សហគមន៍ មានការប្រឈមដូចជា ប្រជានេសាទបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំណូល ប៉ះពាល់ដល់ការសិក្សារបស់កុមារ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ បាត់បង់នៅប្រភទជីវះចម្រុះជាច្រើនប្រភេទ ជាពិសេស ប៉ះពាល់ដល់ការបង្ករកំណើតរបស់សត្វសមុទ្រ ព្រោះថារាល់រដូវបង្ករកំណើត ឬភ្ញាស់ពង សត្វសមុទ្រ តែងតែ ស្វែងរកកន្លែងដែលមានទឹករាក់ នឹងមានស្មៅសមុទ្រ ដើម្បីលាក់ខ្លួនពីសត្វប្រមាញ់ផ្សេងទៀត ក្នុងការបង្ករកំណើត។
ដើម្បីចូលរួមក្នុងកិច្ចការពារជីវចម្រុះ សហគមន៍នាពេលកន្លងមក បានចូលរួម ផ្សព្វផ្សាយពីច្បាប់ជលផល ដល់ប្រជានេសាទ ទប់ស្កាត់បទល្មើសនេសាទ ផ្សព្វផ្សាយពីធនធានជីវៈចម្រុះ នឹងសក្តានុពលរបស់សហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ សហគមន៍ ក៏បាននាំគ្នា ចុះល្បាតប្រចាំសប្តាហ៍ រាយការណ៍ផលប៉ះពាល់ក្នុងសហគមន៍ និងប្រភេទជីវចម្រុះ ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ណាមួយ។ ចំណែកឯប្រជាជនខ្លះ ក៏បានចូលរួម គោរពច្បាប់ជលផល មិនកាប់បំផ្លាញធនធានធម្មជាតិ មានការដាំកោងកាងបន្ថែម៕
0 Comments