ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៍អូរក្រសារបារម្ភពីគម្រោងអភិវឌ្ឍន៍ដែលបានលិចឡើងនៅតំបន់ស្រែអំបិ

 


គម្រោងអភិវឌ្ឍន៍មួយឈ្មោះ «ឆ្នេរសមុទ្រកោងកាង»   ដែលបានអភិវឌ្ឍន៍ដីស្រែអំបិលទៅជាដីឡូត៌ បានសាងសង់ប្រព័ន្ធទឹកបង្ហូរចូលតំបន់ព្រៃសហគមន៍នេសាទអូរក្រសារ ស្ថិតនៅ ភូមិអូរក្រសារ ខេត្តកែប។


គម្រោងអភិវឌ្ឍន៍នេះបង្ករផលប៉ះពាល់ដល់ព្រៃកោងកាងក្នុងសហគមន៍ដូចជា ការបង្ហូរទឹកមិនស្អាតចូលព្រៃកោងកាង ដែលធ្វើឱ្យធ្វើងាប់ព្រៃកោងកាង ព្រោះព្រៃកោងកាងជារុក្ខជាតិមួយប្រភេទ ដែលត្រូវការទឹកជាចាំបាច់ និងប្រព័ន្ធទឹកសមុទ្រចេញចូលជាសំខាន់។ បន្ថែមពីនេះទៅទៀតការបង្ហូរទឹកកខ្វក់ចូលសមុទ្រក៏ផ្ដល់ផលប៉ះពាល់ដល់ធនធានសមុទ្ររស់នៅតំបន់ទឹករាក់ដូចជាត្រីតូចៗ ក្ដាមតូចៗ ជាពិសេសបង្គារ។


គួរជម្រាបជូនថា មុននឹងមានគម្រោងអភិវឌ្ឍន៍នេះ អ្នកតំណាងគម្រោងបានជួបជាមួយប្រធានសហគមន៍ និងគណៈកម្មការសហគមន៍ ដើម្បីពិភាក្សាគ្នាពីវឌ្ឍនភាពនៃគម្រោង បានសម្រេចចិត្តផ្ដល់ទូកកាយ៉ាក់ ចំនួន ៤០គ្រឿងមកដល់សហគមន៍ ប៉ុន្តែមិនទល់ពេលនេះ កាយ៉ាក់ទាំង៤០ គ្រឿងនោះ មិនទាន់ដល់ដៃសហគមន៍នោះទេ។  


ដោយឡែក ករណីដែលគម្រោងសាងសង់ប៉ះពាល់ដល់ព្រៃសហគមន៍ ប្រធាន និងគណៈកម្មការសហគមន៍ បានដាក់លិខិតស្នើសុំដំណោះស្រាយ។ តែមកដល់ពេលនេះគម្រោងនៅតែបន្តសាងសង់ ដោយគ្មានដំណោះស្រាយសមស្របសម្រាប់សហគមន៍ឡើយ។


សហគមន៍នេសាទអូរក្រសារស្នើសុំ កុំឱ្យមានគម្រោងអភិវឌ្ឍន៍ណាមួយដែលប៉ះពាល់ដល់លំនៅដ្ឋាននឹងធនធានធម្មជាតិក្នុងសហគមន៍។ ប្រសិនបើមានគម្រោងអភិវឌ្ឍន៍ផ្សេងៗ សហគមន៍ស្នើសុំឱ្យមានការ ជួបពិភាក្សា និងឱ្យមានការវាយតម្លៃឱ្យបានល្អិតល្អន់លើហេតុប៉ះពាល់បរិស្ថាន ដើម្បីបញ្ចៀសហានិភ័យ នាពេលអនាគត។ 


សូមជម្រាបជូនដែរថា សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ ឃុំអូរក្រសារ ខេត្តកែប ដែលមានផ្ទៃដីសរុប ៤៤៦ ហិកតា។ មកទល់ពេលនេះសហគមន៍បានកុំពុងប្រឈមនឹងបញ្ហាជាច្រើនជាពិសេស បទល្មើសនេសាទ ការកាប់បំផ្លាញព្រែកោកាងជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួយនៅមានកម្រិតនៅឡើយ ដោយពួកគាត់នៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានជីវៈចម្រុះក្នុងសមុទ្រ៕

Post a Comment

0 Comments