ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការចាក់ដីលុបព្រៃកោងកាងនៅសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត

នៅថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២ មានករណីកាប់ឆ្ការនិងចាក់ដីលុបព្រៃកោងកាងមួយកន្លែងដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់សហគមន៍នេសាទព្រែកត្នោត មានទំហំ7×60m។
ស្ថិតក្នុងភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ 

ជនបង្ករមានឈ្មោះ កែវ សុជា ភេទប្រុស ដែលជាមេកាបញ្ជារឱ្យចាក់ដីនោះបានកំពុងដំណើរការចាក់ដីលុបព្រៃកោងកាងជាបន្តបន្ទាប់។ 

ខណៈនោះផងដែរក៏មានការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និង ក្រុង រួមមានទាំងរដ្ឋបាលជលផលកំពត និង គណះកម្មការសហគមន៍ដើម្បីបញ្ឈប់សកម្មភាពល្មើសទាំងនោះ។
បន្ទាប់ពីនោះមកអាជ្ញាធរក៏ឱ្យបុគ្គលប្រព្រឹត្តិល្មើសរូបនោះចុះកិច្ចសន្យាជាលាយលក្ខ័អក្សរ មិនបន្តសកម្មភាពល្មើសទាំងនោះតទៅទៀត ប្រសិនបើមានករណីនោះកើតឡើងលើកក្រោយបុគ្គលរូបនោះត្រូវទទួលកំហុសចំពោះមុខច្បាប់។ 

តំណាងសហគមន៍ក៏សុំសូមណូមពរដល់អាជ្ញាធរពាក់ពន្ធ័គ្រប់ជាន់ថ្នាក់ ជាពិសេសខាងរដ្ឋបាលជលផល ជួយដោះស្រាយរឿងនេះឱ្យបានឆាប់ទាន់ពេលវេលា ដើម្បីនិរន្តរភាពសហគមន៍ និង ផ្តល់សំណងនូវការខូចខាតទាំងប៉ុន្មានដែលបានបំផ្លាញ៕

Post a Comment

0 Comments