កាលពីពេលថ្មីៗនេះ ប្រធានសហគមន៍ និងគណៈកម្មកាសហគមន៍ទាំង៩រូប នេសាទទេសចរណ៍ ត្រពាំងសង្កែ រួមជាមួយនឹងមន្រ្តីជលខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះល្បាត និងបង្រ្កាបបទល្មើសនេសាទ នៅក្នុងដែនសហគមន៍។
ក្រោយការចុះបង្រ្កាបរួចរាល់ មន្រ្តីជលផលបានណែនាំដល់ប្រជានេសាទ ដែលប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ដូចជា ឈឹប ឆក់ លបកន្ទុយកណ្តុរ ឱ្យបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនោះ តទៅទៀត។
ច្បាប់ស្ដីពីជលផលឆ្នាំ២០០៦ ត្រង់មាត្រា៩៨ និងត្រង់ចំណុច៦ ចែងថា ការនេសាទដោយឧបករណ៍ទំនើបឬឧបករណ៍នេសាទ ដែលបង្កើតថ្មី ឬរបៀបនេសាទបែបថ្មី ឬឧបករណ៍នេសាទ ដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិធនធានជលផល ប្រព័ន្ធអេកូឡូស៊ីជលផលត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី ៣ ទៅ ៥ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើស៕