ខេត្តកំពត : សហគមន៍នេសាទកំពង់សាមគ្គី ជាសហគមន៍ទេសចរណ៍ធម្មជាតិមួយ ដែលមានទីតាំងស្ថិននៅ ភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
ថ្មីៗនេះផងដែរ សហគមន៍នេសាទកំពង់សាមគ្គី បានរៀបចំបណ្តុះកូនកោងកាងបានចំនួន ៧០០០ កូន ហើយការបណ្តុះនេះមានការចូលរួមពី គណៈកម្មការ សមាជិក ដោយបានជំនួយមកពី សហភាពអុឺរ៉ុប ។
ម៉្យាងវិញទៀត ការបណ្តុះកូនកោងកាងបន្ថែមនេះ ក្នុងគោលបំណង ឲ្យសហគមន៍មានកោងកាងកាន់តែច្រើនឡើង ទុកដាំបន្ត និងសម្រាប់ភ្លៀវទេសចរណ៍ដែលមានបំណង ចូលរួមចំណែកថែរក្សារធនធានធម្មជាតិតំបន់ឆ្នេរ។
ដើមកោងកាងក៍មានលក្ខណៈពិសេសរបស់វាផងដែរ ជួយជារនាំងការពារគ្រោះធម្មជាតិ បង្កើតបានជាតំបន់ទេសចរណ៍ ផលិតខ្យល់បរិសុទ្ធ និងរកប្រាក់ចំណូលចូលដល់សហគមន៍ផងដែរ។

0 Comments