ព័ត៌មានថ្មីៗ

6/recent/ticker-posts

គណៈកម្មការសហគមន៍នេសាទត្រពាំងរពៅរួមសាមគ្គីគ្នាការពារដែនសហគមន៍

នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ គណៈកម្មការសហគមន៍នេសាទត្រពាំងរពៅ បានចេញល្បាតមើលព្រំដីសហគមន៍ ត្រង់ចំណុចខាងលិចកំពង់តាសិន បានប្រទះឃើញបង្គោលរបងឈើ និងស៊ីម៉ង់បានបោះចូលដី សហគមន៍រួចទៅហើយ ដោយមិនដឹងពីប្រភពអ្នកបោះនោះពិតប្រាកដ។
ចំណុចកើតហេតុនោះ ស្ថិតនៅភូមិត្រពាំង រពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ព្រមជាមួយគ្នានោះ គណៈកម្មាការសហគមន៍ចំនួន៦ នាក់ មានស្រ្តីម្នាក់ ក៏បានរួមកម្លាំងសាមគ្គីគ្នា ដកបង្គោល របងបោះចូលនោះចេញ ដោយមានបណ្តោយ ៤០ ម៉ែត្រ និងទទឹង ៤ ម៉ែត្រ ដែលមានបង្គោលស៊ីម៉ង់ចំនួន ១ បង្គោលឈើបេងចំនួន ១២ ដើម និងរបារបងចំនួន ៦ ដើម។ 


 ហេតុការណ៍ និងសកម្មភាពទាំងនោះ ត្រូវបានរាយការណ៍ជូនខណ្ឌរដ្ឋបាលជលផលខេត្តកំពត ទុកជាព័ត៌មាន។ 

មិនតែប៉ុណ្ណោះ សហគមន៍ ក៏មានបញ្ហាប្រឈមមួយចំនួនទៀត ដូចជាល្មើសនេសាទ សំរាមហូរចូលសមុទ្រ និងការសាងសង់កន្លែងអាជីវកម្ម របស់ប្រជាពលរដ្ឋដែលរស់នៅជាប់ដីសហគមន៍ ធ្វើឱ្យមានផលលំបាកក្នុងការ ធ្វើចរាចរណ៍ និងការចូលទៅលេងកម្សាន្តរបស់ភ្ញៀវនៅសហគមន៍។

 ដូច្នេះហើយ ប្រជាសហគមន៍ត្រពាំងរពៅ ស្នើដល់អាជ្ញាធរមូលដ្ឋាន ឱ្យមានវិធានការទប់ស្កាត់សំណង់ដែលសាងសង់លើដីសាធារណៈដែលប៉ះពាល់ដល់ ផលប្រយោជន៍សាធារណៈ ជាពិសេសសហគមន៍៕

Post a Comment

0 Comments