សហគមន៍នេសាទអង្កោល គឺជាគោលដៅទេសចរណ៍មួយ
នៅក្នុងចំណោមគោលដៅទេសចរណ៍ជាច្រើនផ្សេងទៀត នៅក្នុងខេត្តកែប។ ឆ្នេរអង្កោល
ដែលស្ថិតនៅសហគមន៍នេសាទអង្កោល ជាឆ្នេរមួយមានឆ្នេរខ្សាច់ អមដោយទេសភាពដ៏ស្រស់ស្អាត។
ឆ្នេរនេះមានប្រវែងប្រមាណ ១០គីឡូម៉ែត្រ ពីក្រុងកែប។ នៅទល់មុខឆ្នេរនេះ ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ស្រស់ស្អាតនៃកោះកុក
កោះទន្សាយ កោះត្បាល់ និងកោះពោធិ៍ បានផងដែរ ។
មិនត្រឹមតែមានឆ្នេរស្រស់ស្អាតប៉ុណ្ណោះទេ
សហគមន៍អង្កោល មានផ្ទៃដីព្រៃកោងកាងរហូតដល់ជិត១០០ ហិកតា
ជាហេតុធ្វើឱ្យតំបន់នេះសម្បូរទៅដោយធនធានជីវចម្រុះ ដូចជា ត្រី ក្តាម បង្គារ មឹក
គ្រែងឈាម ស្មៅសមុទ្រ និងផ្កាថ្ម ជាដើម។
យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ
មានការលើកទំនប់ទឹករបស់ម្ចាស់ស្រែអំបិល ដែលធ្វើឱ្យប្រជាសហគមន៍
មិនអាចចូលព្រៃកោងកាងបាន តែក្រោយមកម្ចាស់ស្រែអំបិល ក៏ផ្អាកសកម្មភាពនេះវិញ។ សហគមន៍
លើកឡើងពីការព្រួយបារម្ភ ខ្លាចក្រែងសកម្មភាពដូចនេះ កើតឡើងម្តងទៀត
ដែលធ្វើឱ្យប៉ះពាល់ដល់ដែនរបស់សហគមន៍។

0 Comments