ព័ត៌មានថ្មីៗ

6/recent/ticker-posts

បញ្ហាប្រឈមនៅក្នុងសហគមន៍នេសាទអូរក្រសារ

សហគមន៍នេសាទអូរក្រសារ ស្ថិតនៅភូមិអូរក្រសារ ឃុំអូរក្រសារ ខេត្តកែប ដែលមានផ្ទៃដីសរុបចំនួន៤៤៦ ហិកតា។​ សហគមន៍អូរក្រសារ សម្បូរទៅដោយធនធានជីវចម្រុះ ដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជានេសាទ។

 ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ សហគមន៍បានកំពុងប្រឈមនឹងបញ្ហាជាច្រើន ជាពិសេស បទល្មើសនេសាទ ការកាប់បំផ្លាញព្រៃកោងកាង ។ មិនត្រឹមតែប៉ុណ្ណោះ ការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួនតូចនៅក្នុងសហគមន៍នៅមានកម្រិតនៅឡើយ ដោយពួកគាត់នៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ធនធានជីវចម្រុះ។

 ដើម្បីដោះស្រាយបញ្ហានេះ មានតែការចូលរួមពីសមាជិកសហគមន៍គ្រប់រូប ឱ្យចូលរួមថែរក្សា ការពារ និងអភិរក្ស តាមរយៈការមិនប្រើប្រាស់ឧបករណ៍នេសាទ និងមិនកាប់បំផ្លាញព្រៃកោងកាងនៅក្នុងសហគមន៍។

 


Post a Comment

0 Comments