ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៍នេសាទភូមិថ្មី កំពុងក្លាយជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់របស់ខេត្តកែប



សហគមន៍នេសាទភូមិថ្មី មានចម្ងាយត្រឹមតែប្រមាណជិត៥គីឡូម៉ែត្រ ឬធ្វើដំណើរប្រមាណតែ៧-១០ នាទីប៉ុណ្ណោះ ពីរង្វង់មូលសេះស ខេត្តកែប។ សហគមន៍នេះ មានទំហំផ្ទៃក្រឡាសរុប ១៩៨ ហិកតា គ្របដណ្តប់ដោយព្រៃកោងកាង ស្មៅសមុទ្រ ផ្កាថ្ម ដែលជាជម្រករបស់ធនធានជីវចម្រុះជាច្រើន។



សហគមន៍នេសាទភូមិថ្មីបាននឹងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី កាន់តែល្អប្រសើរជាងមុន បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងសហគមន៍ ត្រូវបានសាងសង់។ សមាជិកសហគមន៍ចំនួន២៧រូប បានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់កញ្ចុះ បន្ថែមចំនួន៦ទៀត សរុបចំនួន ១១ កញ្ចុះ ផ្លូវចូល១ខ្សែ ខ្លោងទ្វារចូលចំនួន២ បន្ទប់ទឹកចំនួន២ ស្ពានប្រវែងប្រមាណ១៥០ ម៉ែត្រ ដើរកាត់ក្នុងព្រៃកោងកាង ដែលធ្វើឱ្យភ្ញៀវទេសចរអាចស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និង ស្ដាប់សម្លេងរលក សម្លេងសត្វយំ ព្រមទាំងអាចគយគន់មើលថ្ងៃលិច។


នៅពេលមកលេងកម្សាន្តនៅសហគមន៍ភូមិថ្មី ភ្ញៀវទេសចរ ក៏អាចចូលរួមជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយការទិញម្ហូបអាហារភេសជ្ជៈផ្សេងៗ និងទិញកូនកោងកាង ដែលត្រូវបានបណ្តុះរួចជាស្រេចនៅក្នុងថ្នាលរបស់សហគមន៍ យកទៅដាំផងដែរ៕

Post a Comment

0 Comments