សហគមន៍នេសាទអូរក្រសារ
មានផ្ទៃក្រឡាសរុបចំនួន ៤៤៦ ហិកតា ស្ថិតនៅឃុំអូរក្រសារ ក្រុងកែប ខេត្តកែប។ សហគមន៍មួយនេះ
មានធនធានជីវចម្រុះសម្បូរបែប មិនខុសពីសហគមន៍នេសាទផ្សេងទៀតឡើយ។
យ៉ាងណាក៏ដោយ សហគមន៍នេសាទអូរក្រសារ
ក៏ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ជាពិសេសការកើនឡើងនូវបទល្មើសនេសាទ។ ជាការឆ្លើយតប
គណៈកម្មការ និងសមាជិកសហគមន៍ តែងចុះល្បាតរួមគ្នា ជារៀងរាល់ខែ ហើយជារឿយៗតែងចាប់បាន
ឧបករណ៍ខុសច្បាប់មួយចំនួន ។
ជាក់ស្តែង កាលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២
ពួកគាត់ បានចុះល្បាតរយៈពេលពេញ១ថ្ងៃ ហើយបានអប់រំ និងព្រមានម្ចាស់ទូក
ឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនោះតទៅទៀត។
បន្ថែមពីនេះទៅទៀត
ការចុះល្បាតនៅក្នុងដែនសហគមន៍ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ
និងអភិរក្សព្រៃកោងកាង ផ្កាថ្ម និងស្មៅសមុទ្រ
ដែលជាជម្រកដ៏សំខាន់របស់ធនធានជីវចម្រុះ៕
ជាទូទៅ សមាជិក និងគណៈកម្មាការសហគមន៍
តែងចុះល្បាត ពី ២-៣ដង ក្នុងមួយខែ ហើយរាល់សម្ភារៈ
និងឧបករណ៍នេសាទខុសច្បាប់នៅអំឡុងពេលចុះល្បាត
ត្រូវបានយកទៅប្រមូលទុក៕


0 Comments