ព័ត៌មានថ្មីៗ

6/recent/ticker-posts

ផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍លើធនធានជីវចម្រុះ

នាពេលថ្មីៗនេះជីវៈចម្រុះនៅក្នុងសមុទ្រកែបថ្មី ស្ទើរតែបាត់បង់ទាំងស្រុងទៅហើយព្រោះតែមានការ បូមខ្សាច់ពីក្រុមហ៊ុនមួយចំនួនដែលព្យាយាមចង់អភិវឌ្ឍន៍តំបន់នេះ។ ទោះបីជាយ៉ាងណាក៏ដោយ យើងក៏អាចការពារ ជីវចម្រុះនៅក្នុងសហគមន៍បាន ប្រសិនបើមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងករណីមានគម្រោង អភិវឌ្ឍន៍ណាមួយ ដែលប្រព្រឹត្តទៅដោយមិនមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋម្នាក់ៗរស់នៅក្នុងសហគមន៍ ក៏អាចចូលរួមចំណែកថែរក្សា និងអភិរក្សធនធានជីវចម្រុះទាំអស់នោះបានដែរ តាមរយៈការចូលរួមបណ្តុះ និងដាំកូនកោងកាង មិនកាប់បំផ្លាញព្រៃកោងកាង និងមិនប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ជាដើម។

រូបភាពទី១៖ ជីវៈចម្រុះនៅក្នុងសមុទ្រនៅសហគមន៍កែបថ្មី បានថមថយចុះគួរឱ្យកត់សម្គាល់

រូបភាពទី២៖ មួយរយៈចុងក្រោយនេះនៅក្នុងសហគមន៍កែបថ្មី មានសកម្មភាពបូមខ្សាច់ពីសំណាក់ក្រុមមួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ មានការព្រួយបារម្ភជាខ្លាំង

រូបភាពទី៣៖ ប្រជាពលរដ្ឋ មានក្តីបារម្ភថា ប្រសិនបើសកម្មភាពទាំងនោះនៅតែបន្ត ច្បាស់ជាធ្វើឱ្យធនធានជីវចម្រុះ នៅក្នុងសមុទ្រ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាក់ជាមិនខាន។

 


រូបភាពទី៤៖ ការថែរក្សា និងអភិរក្សធនធានជីវចម្រុះ ត្រូវតែមានការចូលរួមពីសំណាក់គ្រប់ភាគី មិនថាប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជនផងដែរ។



 

Post a Comment

0 Comments