ព័ត៌មានថ្មីៗ

6/recent/ticker-posts

សហគមន៍នេសាទជាប់សមុទ្រចំនួន២ ប្រឈម ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ

សហគមន៍នេសាទនៅខេត្តកំពត និងខេត្តកែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយ​តំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេស​ចរណ៍។ ក្នុង​ខែមេសា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយសលាកបត្រព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធការសិក្សាលើគម្រោងអភិវឌ្ឍន៍ដែលគំរាមកំហែងដល់សហគមន៍នេសាទតំបន់ឆ្នេរនៃខេត្តកំពត និងកែប ដែលបង្កឡើងដោយក្រុមហ៊ុន «អុមនីកំពត ឌីវេឡុបម៉ិន ខូអិលធីឌី»។ 

បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កាលឆ្នាំ២០១៨ គម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ក្រុមហ៊ុន អុមនីកំពត នៅក្នុងតំបន់ បានគំរាមកំហែងដល់សហគមន៍នេសាទចំនួន៥នៅខេត្តកំពត និងខេត្តកែប ដោយគម្រោងនេះគ្រោងអភិវឌ្ឍលើផ្ទៃដី៣ ៩១០ហិកតា នៅស្រុកទឹកឈូ ខេត្តកំពត និងខេត្តកែប ដើម្បីធ្វើកោះសិប្បនិម្មិតសម្រាប់វិស័យទេសចរណ៍។ តែគម្រោងនេះបានត្រួតគ្នាលើផ្ទៃដីដែលគ្រប់គ្រងដោយសហគមន៍នេសាទ។ 

CCHR បន្តលើកឡើងថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុននេះដំណើរការដូចការគ្រោងទុកមែននោះ វានឹងបំផ្លិចបំផ្លាញសមាជិកសហគមន៍នេសាទទាំង៥ ដែលមានមនុស្សរាប់ពាន់នាក់ និងប៉ះពាល់ដល់ផ្ទៃដីសហគមន៍នេសាទចាប់ពី៤៧ភាគរយ ទៅ៧៨ភាគរយ។  តាមការស្រាវជ្រាវ គឺតំណាងក្រុមហ៊ុន អុមនីកំពត បានជួបប្រជុំជាមួយតំណាងសហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធនៅឆ្នាំ២០១៨ និង២០១៩ ដើម្បីបង្ហាញគម្រោងរបស់ក្រុមហ៊ុន និងរបកគំហើញ នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងឱកាសការងារដែលគម្រោងនឹងផ្ដល់ឱ្យប្រជាសហគមន៍នេសាទ។ ប៉ុន្តែមិនបានសួរយោបល់របស់សហគមន៍នេសាទជុំវិញគម្រោងការអភិវឌ្ឍន៍នេះឡើយ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា តាមការផ្តល់បទសម្ភាសន៍ពីតំណាងសហគមន៍ គឺពួកគេបានប្រាប់ទៅអាជ្ញាធរ និងតំណាងក្រុមហ៊ុនថា ពួកគេមិនយល់ស្របចំពោះគម្រោងអភិវឌ្ឍន៍នេះឡើយ និងបានស្នើឱ្យទៅអភិវឌ្ឍនៅតំបន់ផ្សេង ដោយពួកគេព្រួយបារម្ភពីផលប៉ះពាល់ចំពោះសហគមន៍នេសាទ អន្តរាយដល់បរិស្ថាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតាមតំបន់ឆ្នេរសមុទ្រ និងជីវចម្រុះ។ 

យ៉ាងណា CCHR បានឱ្យដឹងថា ក្រុមហ៊ុន អុមនី ហាក់ស្ងាត់ស្ងៀមតាំងពីកិច្ចប្រជុំចុងក្រោយដែលធ្វើឡើងអំឡុងឆ្នាំ២០១៩ ខណៈអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ពុំដឹងច្បាស់ថាក្រុមហ៊ុននេះកំពុងបន្តប្រតិបត្តិការរបស់ខ្លួនទៀត ឬយ៉ាងណានោះទេ។ ការស្ងាត់ស្ងៀមនិងបាត់ព័ត៌មានពាក់ព័ន្ធក្រុមហ៊ុននេះ បានធ្វើឱ្យសហគមន៍នេសាទកំពុងមានក្ដីបារម្ភ ដោយថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុននេះនឹងដំណើរមែននោះ ពួកគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាងពីទឹកដី និងធនធានធម្មជាតិដែលកំពុងអាស្រ័យតាមលក្ខណៈប្រពៃណី និងអនាគតកូនចៅ។  សហគមន៍នេសាទទាំង៥ដែលប្រឈមប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន អុមនី នោះ រួមមាន សហគមន៍ត្រពាំងសង្កែ សហគមន៍កំពង់សាមគ្គីនៅខេត្តកំពត និងសហគមន៍អូរក្រសា សហគមន៍កំពង់ត្រឡាច និងសហគមន៍ភូមិថ្មី នៅខេត្តកែប។ 

យ៉ាងណា ក្រុមហ៊ុននេះមានតែគម្រោងប៉ុណ្ណោះ គឺមិនទាន់បានអនុវត្តនៅឡើយទេ ក្រោយពីមានការជំទាស់ពីប្រជាសហគមន៍នេសាទ។ ប្រសិនបើគម្រោងនេះអនុវត្តមែននោះ នឹងធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាសហគមន៍នេសាទ ជាពិសេសមុខរបររបស់ពួកគេ។ផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ សហគមន៍នេសាទនៅខេត្តកំពត និងខេត្ត​កែប បន្តរងការគំរាមកំហែងដោយគម្រោងអភិវឌ្ឍន៍នានានៅតំបន់ឆ្នេរ ដោយសារតំបន់អាស្រ័យផលរបស់ពួកគេរងការទន្ទ្រានយក និងបំផ្លិចបំផ្លាញដោយមហិច្ឆតាចង់បង្កើតជាតំបន់ទេសចរណ៍។ 

ក្នុងខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយសលាកបត្រព័ត៌មានបន្ថែមទៀត ពាក់ព័ន្ធការសិក្សាលើគម្រោងអភិវឌ្ឍន៍ដែលគំរាមកំហែងដល់សហគមន៍នេសាទតំបន់ឆ្នេរ នៃខេត្តកំពត និងខេត្តកែប ដែលបង្កឡើងដោយក្រុមហ៊ុន «អុមនីកំពត ឌីវេឡុបម៉ិន ខូអិលធីឌី»។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា កាលឆ្នាំ២០១៨ គម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ក្រុមហ៊ុន អុមនីកំពត នៅក្នុងតំបន់ បានគំរាមកំហែងដល់សហគមន៍នេសាទចំនួន៥នៅខេត្តកំពត និងខេត្តកែប ដោយគម្រោងនេះគ្រោងអភិវឌ្ឍលើផ្ទៃដី៣ ៩១០ហិកតា នៅស្រុកទឹកឈូ ខេត្តកំពត និងខេត្តកែប ដើម្បីធ្វើកោះសិប្បនិម្មិតសម្រាប់វិស័យទេសចរណ៍។ តែគម្រោងនេះបានត្រួតគ្នាលើផ្ទៃដីដែលគ្រប់គ្រងដោយសហគមន៍នេសាទ។ CCHR លើកឡើងថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុននេះដំណើរការដូចការគ្រោងទុកមែននោះ វានឹងបំផ្លិចបំផ្លាញសមាជិកសហគមន៍នេសាទទាំង៥ ដែលមានមនុស្សរាប់ពាន់នាក់ និងប៉ះពាល់ដល់ផ្ទៃដីសហគមន៍នេសាទចាប់ពី៤៧ភាគរយ ទៅ៧៨ភាគរយ។ 

តាមការស្រាវជ្រាវរបស់ CCHR ដដែល តំណាងក្រុមហ៊ុន អុមនីកំពត បានជួបប្រជុំជាមួយតំណាងសហគមន៍នេសាទ និងអាជ្ញាធរពាក់ព័ន្ធនៅឆ្នាំ២០១៨ និង២០១៩ ដើម្បីបង្ហាញគម្រោងរបស់ក្រុមហ៊ុន និងរបកគំហើញ នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន សង្គម និងឱកាសការងារដែលគម្រោងនឹងផ្ដល់ឱ្យប្រជាសហគមន៍នេសាទ។ ប៉ុន្តែមិនបានសួរយោបល់របស់សហគមន៍នេសាទជុំវិញគម្រោងការអភិវឌ្ឍន៍នេះឡើយ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឱ្យដឹងថា តាមការផ្តល់បទសម្ភាសន៍ពីតំណាងសហគមន៍ គឺពួកគេបានប្រាប់ទៅអាជ្ញាធរ និងតំណាងក្រុមហ៊ុនថា ពួកគេមិនយល់ស្របចំពោះគម្រោងអភិវឌ្ឍន៍នេះឡើយ និងបានស្នើឱ្យទៅអភិវឌ្ឍនៅតំបន់ផ្សេង ដោយពួកគេព្រួយបារម្ភពីផលប៉ះពាល់ចំពោះសហគមន៍នេសាទ អន្តរាយដល់បរិស្ថាន និងបំផ្លិចបំផ្លាញធនធានធម្មជាតិនៅតាមតំបន់ឆ្នេរសមុទ្រ និងជីវចម្រុះ។ យ៉ាងណា CCHR បានឱ្យដឹងថា ក្រុមហ៊ុន អុមនី ហាក់ស្ងាត់ស្ងៀមតាំងពីកិច្ចប្រជុំចុងក្រោយដែលធ្វើឡើងអំឡុងឆ្នាំ២០១៩ ខណៈអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ពុំដឹងច្បាស់ថាក្រុមហ៊ុននេះកំពុងបន្តប្រតិបត្តិការរបស់ខ្លួនទៀត ឬយ៉ាងណានោះទេ។ ការស្ងាត់ស្ងៀមនិងបាត់ព័ត៌មានពាក់ព័ន្ធក្រុមហ៊ុននេះ បានធ្វើឱ្យសហគមន៍នេសាទកំពុងមានក្ដីបារម្ភ ដោយថា ប្រសិនបើគម្រោងរបស់ក្រុមហ៊ុននេះនឹងដំណើរមែននោះ ពួកគេនឹងបាត់បង់អ្វីៗគ្រប់យ៉ាងពីទឹកដី និងធនធានធម្មជាតិដែលកំពុងអាស្រ័យតាមលក្ខណៈប្រពៃណី និងអនាគតកូនចៅ។ 

ក្រុមហ៊ុន អុមនី បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ដែលតំណាងដោយនាយក និងនាយិការបស់ក្រុមហ៊ុនចំនួន២នាក់ គឺឈ្មោះ ឃឹម រ៉ានី ជាភរិយារបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងម្នាក់ឈ្មោះ មាង ចាន់ធី៕ 


Post a Comment

0 Comments