ព័ត៌មានថ្មីៗ

6/recent/ticker-posts

ទោះទើបប្រឡូកក្នុងការងារសហគមន៍ លោកស្រី លួន លីណា ប្តេជ្ញាចិត្តបំពេញតួនាទីជាអនុប្រធានបណ្តាញសហគមន៍ ឱ្យបានល្អ


លោកស្រី លួន លីណា គឺជាអនុប្រធានបណ្តាញនេសាទខេត្តកំពត និងកែបប្រចាំនៅសហគមន៍នេសាទ ទទឹងថ្ងៃ តាមរយៈការបោះឆ្នោតជ្រើសរើសពីថ្នាក់ដឹកនាំសហគមន៍នេសាទ និងរដ្ឋបាលជលផល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ 

ក្នុងតួនាទីជាអនុបណ្តាញ លោកស្រី លីណា ទទួលបន្ទុកគ្រប់គ្រងចំណូលចំណាយនានាក្នុងសហគមន៍ និងចូលរួមប្រជុំជាទៀងទាត់ជាមួយសហគមន៍ផ្សេងៗទៀត ពីបញ្ហាប្រឈមនានា។ ទោះបីជាមាន បទពិសោធន៍តិចតួច ក្នុងការងារ​សហគមន៍ក៏ដោយ លីណា ប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែងបំពេញតួនាទី ជាអនុប្រធានបណ្តាញនេះឱ្យបានល្អ។ 


កន្លងមក លីណា បានផ្សព្វផ្សាយចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ទៅដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងជួយគាំទ្រ ក្នុងការកៀងគរសមាជិកសហគមន៍ ដើម្បីឲ្យពួកគាត់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងសិទ្ធកាន់កាប់ដីធ្លី ធនធានធម្មជាតិតំបន់ឆ្នេរ និងច្បាប់ភូមិបាលជាដើម។


ទន្ទឹមនឹងនេះលីណា បានរៀនសូត្រកាន់តែច្បាស់ ពីការងារក្នុងសហគមន៍នេសាទ ក៏ដូចជាការតស៊ូមតិ ការកៀងគរសមាជិកសហគមន៍ ដើម្បីឲ្យពួកគាត់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនានា ពាក់ព័ន្ធនឹងសិទ្ធកាន់កាប់​ដីធ្លី ធនធានធម្មជាតិតំបន់ឆ្នេរ និងច្បាប់ភូមិបាលជាដើម។

លីណា មានមោទនភាពជាខ្លាំងចំពោះខ្លួនឯង ដែលបានកាន់តួនាទីជាអនុប្រធានបណ្តាញសហគមន៍នេសាទ ហើយគាត់ក៏លើកទឹកចិត្តដល់ស្ត្រីផ្សេងទៀត អោយចាប់ក្តីស្រមៃរបស់ខ្លួន ដោយកុំគិតថាយើងជាស្ត្រីធ្វើមិនបានដូចបុរស។ មិនតែប៉ុណ្ណោះ អ្នកស្រីបានលើកឡើងថា បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នា ហើយស្តី្រក៏អាចកាន់តួនាទីនិងមុខតំណែងធំដូចបុរសបានដែរ៕ 


Post a Comment

0 Comments